ថ្ងៃអាទិត្យ ទី១១ ខែមករា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ស៊ី អិន អឹម-098722274
សមត្ថកិច្ចចម្រុះកម្ពុជា-កូរ៉េ ឃាត់ខ្លួនជនសង្ស័យចំនួន៥០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅក្នុងអគារមួយកន្លែងក្នុងខេត្តព្រះសីហន
Wed,10 December 2025 (Time 11:52 AM)
ដោយ ៖ nounmesa (ចំនួនអ្នកអាន: 32នាក់)

ព្រះសីហនុ៖ ក្រុមជនសង្ស័យចំនួន៥០នាក់ ក្នុងនោះមានស្ត្រី០៤នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការចុះត្រួតពិនិត្យឆែកឆេរ ទីតាំងសង្ស័យនៅអគារ XIN DU HAI (ជាន់ទី៥) ស្ថិតក្នុងភូមិ៤ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ ក្រោយរបាយការណ៍សមត្ថកិច្ចបញ្ជាក់ការសង្ស័យថា មានការលបលួចប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam)។ ជាមួយគ្នានេះ សមត្ថកិច្ច ក៏បានជួយសង្គ្រោះជនជាតិកូរ៉េខាងត្បូង ចំនួន០២នាក់ ដែលជាជនរងគ្រោះ និងបានរឹបអូសសម្ភារៈជាវត្ថុតាងរួមមាន កុំព្យូទ័រ (All in one) ចំនួន ៦៣គ្រឿង, ទូរសព្ទចំនួន ៦០គ្រឿង និង IPAD ចំនួន ៦០គ្រឿងផងដែរ។

វីដែអូ