ខេត្តកណ្ដាល នៅថ្ងៃទី 7 ខែធ្នូ ឆ្នាំ 202៥ រដ្ឋាបាលខណ្ឌលផលខេត្តកណ្ដាលបានដឹកនាំកម្លាំងចុះអប់រំប្រជាពលរដ្ឋដែរប្រើប្រាស់ទូនជន ហើយកំពុងតែនេសាទស្ថិតនៅក្នុងទឹកដីឃុំកោះចិន ស្រុកពញាឮ តាមដងទន្លេសាប ឱ្យបញ្ឈប់ជាបន្ទាន់ នៅសកម្មភាពនេសាទទាំងឡាយណាដែលកំពុងផ្ទុយអំពីច្បាប់ ដោយប្រើទូកជនក្រឡាញិកទាំងនោះខ្លះមានលិខិតអនុញ្ញាតឲ្យធ្វើអាជីវកម្មនេសាទទឹកសាប ដែលគេហៅថាពាក់មី ឱ្យបានយល់ច្បាស់អំពីច្បាប់ដែលពួកគាត់កំពុងតែស្នើសុំនៅក្នុងដៃហើយយកមកអនុវត្តទាំងនោះ ដោយមិនឲ្យអនុវត្តផ្ទុយអំពីច្បាប់ទាំងនោះដែលមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ខេត្តកណ្តា និងនាយខណ្ឌជលផលខេត្តកណ្ដាលបានចេញឲ្យប្រើប្រាស់នោះទេ។ ដូច្នោះគាត់នឹងអនុវត្តច្បាប់យ៉ាងតឹងរឹងនិងធ្វើការដករហូតទូកនិងលិខិតស្នើសុំធ្វើអាជីវកម្មនោះយកត្រលប់មកវិញ។គូសបញ្ចាក់ផងដែរថានៅក្នុងលិខិតអនុញ្ញាតឲ្យធ្វើអាជីវកម្មទឹកសាបត្រូវបានបញ្ជាក់យ៉ាងច្បាស់ៗជូនពលរដ្ឋការដែរស្នើរនេសាទដោយអនុញ្ញាតឲ្យនេសាទនៅត្រង់ចំណុចព្រហ្មមប្រទល់រាជធានីភ្នំពេញទៅកាន់ព្រំប្រទល់ស្រុកស្អាងខេត្តកណ្ដាលតែប៉ុន្នោះ ដោយមិនអនុញ្ញាតឲ្យមកនេសាទនៅក្នុងទឹកដីភូមិសាស្ត្រស្រុកពញាឮខេត្តកណ្ដាលបាននោះទេ ដែរចាប់ព្រំប្រទល់រាជធានីភ្នំពេញរហូតមកដល់ព្រំប្រទល់ខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ចាម នៅក្នុងលិខិតអនុញ្ញាតធ្វើអាជីវកម្មនោះបានបញ្ជាក់យ៉ាងច្បាស់ច្បាស់ថាឧបករណ៍នេសាទទូកជន ដែលមានទំហំប្រវែងចំនួន 9ម៉ែត្រ គុណនិង 7.5 ម៉ែត្រ និង មានសាច់អួនក្រឡា 1.5 សង់ទីម៉ែត្រឡើងទៅ ហើយកម្លាំងម៉ាស៊ីនគឺមិនឲ្យលើស ពី 20 សេះនោះទេ។ ខណ្ឌជលផលខេត្តកណ្តាល បានញ្ចាក់យ៉ាងច្បាស់ថា ចាប់ពីពេលដែលជូនដំណឹងនេះតទៅនៅថ្ងៃទី ៧ ខែធ្នូ នេះតទៅ បើពលរដ្ឋណានៅតែមិនព្រមស្ដាប់និងមិនអនុវត្តទៅតាមការណែនាំរបស់ខណ្ឌជលផលខេត្តកណ្ដាលនោះទេ ខណ្ឌជលផលខេត្តកណ្ដាលនិងធ្វើកចាប់យកទូកនោះនិងដកហូតយកលិខិតអនុញ្ញាតនោះចេញតែម្ដង។ ពលរដ្ឋជាច្រើនដែលកំពុងតែធ្វើការនេសាទតាមបែបធម្មជាតិជលក្ខណៈគ្រួសារមានការដាក់មោង សន្ទូច និងបង់សំណាញ់បាន ស្នើទៅកាន់ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទខេត្តកណ្ដាល និងនាយខណ្ឌជល់ផលខេត្តកណ្ដាល មេត្តាពិនិត្យឲ្យបានហ្មត់ចត់ជុំវិញការចេញលិខិតអនុញ្ញាតទាំងនោះទៅកាន់ក្រុមទូកជកទាំងអស់ដែលកំពុងតែប្រើស្នៀតកន្ទេល ធំបន្លំដេក ដែលមានចំនួនត្រឹមតែ 7 ទៅ ១០ គ្រួសារ ហើយមានខ្លះគឺជាជនជាតិវៀតណាមែមទៀត ដែរធ្វើឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋរាប់ពាន់គ្រួសារដែរប្រកបនេសាទតាមបែបធម្មជាតិនៅទីតាំងខាងលើ.ពលរដ្ឋជាច្រើនស្នើរទៅកាន់លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្ដាលមេត្តាជួយពន្យល់បន្ថែមទៅកាន់អាជ្ញាធរមានសមត្ថកិច្ចថ្នាក់ក្រោម នៅតាមមូលដ្ឋានភូមិឃុំដែរយល់ច្បាស់អំពីច្បាប់ សហការណ៍គ្នាអប់រំពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួនបន្ថែម..គឺមានតែអាជ្ញាធរមូលដ្ឋានដូចជាមេភូមិមេឃុំ និងមេប៉ុស្តិ៍ ទេ ដែលអាចដឹងថាពលរដ្ឋណាប្រកបរបររកស៊ីអ្វីដែលត្រឹមត្រូវយ៉ាងច្បាប់ឬខុសអំពីច្បាប់ នៅក្នុងមូលដ្ឋានរបស់ខ្លួន...
វីដែអូ