ថ្ងៃអាទិត្យ ទី១១ ខែមករា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ស៊ី អិន អឹម-098722274
ឯកឧត្តម ខូយ រីដា អញ្ជើញជួបសួរសុខទុក្ខប្រជាពលរដ្ឋជនភៀសសឹក ដែលនឹងត្រូវវិលត្រឡប់ទៅលំនៅដ្ឋានវិញ
Tue,06 January 2026 (Time 09:13 AM)
ដោយ ៖ (ចំនួនអ្នកអាន: 9នាក់)

(ខេត្តពោធិ៍សាត់)៖ នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញជួបសួរសុខទុក្ខប្រជាពលរដ្ឋ ដែលជាជនភៀសសឹក មកពីឃុំថ្មដា ព្រំដែនកម្ពុជា-ថៃ កំពុងស្នាក់នៅជាបណ្តោះអាសន្ននៅទីតាំងមានសុវត្តិភាព ក្នុងទីប្រជុំជនស្រុកវាលវែង ប្រមាណ៣៧៣៦នាក់ ស្មើរនិង ៩០០គ្រួសារ ដែលនឹងត្រូវវិលត្រឡប់ទៅតាមលំនៅដ្ឋានវិញ ក្រោយសភាពការណ៍ព្រំដែនមានភាពធូរស្រាល និងមានបទឈប់បាញ់រវាងកងទ័ព កម្ពុជា-ថៃ ក៏ដូចជា ក្រោយពេលដែលវីរៈកងទ័ពកម្ពុជាទាំង ១៨រូប ត្រូវបានបញ្ជូនមកមាតុភូមិវិញ។
ក្នុងឱកាសនោះ ឯកឧត្តម ខូយ រីដា បានជម្រាបជូនបងប្អូនប្រជាពលរដ្ឋជនភៀសសឹកថា ប្រទេសកម្ពុជា រាជរដ្ឋាភិបាលកម្ពុជា គោរពជានិច្ចនូវកិច្ចព្រមព្រៀងសន្តិភាព កម្ពុជាត្រូវការសន្តិភាព មិនត្រូវការសង្គ្រាមនោះទេ៕

វីដែអូ